នាព្រឹកថ្ងៃអង្ការ ៦កើតខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនាឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអំពីមាតិកាចំណាយនៃប្រកាសលេខ១១៥៨ សហវ.ប្រក ចុះថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៥ ស្តីពីការដាក់ឲ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកា របស់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ។ និងដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក អភិបាល អភិបាលរង នៃគណៈអភិបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរជំនាញ អង្គភាពជុំវិញខេត្ត លោកប្រធានរតនាគារខេត្ត លោក លោកស្រីអភិបាល អភិបាលរង នៃគណៈអភិបាលក្រុងស្រុក មេឃុំ ចៅសង្កាត់ ស្មៀន ឃុំ សង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធ នៅសាលប្រជុំរដ្ឋខេត្តបន្ទាយមានជ័យ។